(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩១ករណីបន្ថែមទៀត ខណៈអ្នកជំងឺ ២២នាក់ បានព្យាបាលជាសះស្បើយ និងស្លាប់បាត់បង់ជីវិត១នាក់។ អ្នកជំងឺរកឃើញថ្ងៃនេះ មាន ៧៤នាក់ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃតាមច្រកអូរស្មាច់និងចំនួន១៧នាក់រកឃើញឆ្លងក្នុងសហគមន៍។
រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្នុងករណីមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៩៩ ១៩២។
រដ្ឋបាលខេត្ត បានឱ្យដឹងថា មកទល់ពេលនេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ សរុប ៥,៧៩៨នាក់។ ក្នុងនោះករណីនាំចូលពីបរទេស ៤,៨០៥នាក់ និងករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៩៨២នាក់។ ជាមួយគ្នានេះអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២,៣០៨នាក់ កំពុងសម្រាកព្យាបាលចំនួន៣,៤៧០នាក់ និងស្លាប់ចំនួន១០នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖