(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៧១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែសីហានេះ។

បច្ចុប្បន្នអ្នកជំងឺទាំងនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី និងមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលនៅវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖