(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកជំងឺទាំង៥នាក់ ដែលបានរកឃើញថ្មីនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យជាំក្សាន្ត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៨៤២នាក់ បានព្យាបាលជាសះស្បើយចំនួន ៥០០នាក់ ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៣៩នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖