(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីសមាសភាព និង ការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដែលមានអក្សកាត់ថា «គ.ដ.ល»។

តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺគណៈកម្មការជាតិនេះ មានសមាសភាព៧រូប ដែលមាន លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាប្រធាន អមដោយអនុប្រធាន២រូប គឺលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ទីម សារី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងដែរ។

នៅក្នុងការអនុវត្តភារកិច្ចស្នូលរបស់ខ្លួនពាក់ព័ន្ធនឹងការផ្ដល់យោបល់លើសំណើសុំដោះលែងដោយមាន លក្ខខណ្ឌ, គ.ជ.ល. ត្រូវពិនិត្យដោយយកចិត្តទុកដាក់លើពាក្យសុំរបស់ទណ្ឌិត យោបល់របស់ព្រះរាជអាជ្ញា និងឯកសារនានាពាក់ព័ន្ធនឹងសំណើ សុំដោះលែងដោយមានលក្ខខណ្ឌទាំងអស់ដែលទទួលបានពីប្រធាន សាលាដំបូង និងដោយត្រូវពិនិត្យឱ្យបានម៉ត់ចត់លើលក្ខខណ្ឌមួយចំនួន ដូចតទៅ ៖

* ការកែប្រែគំនិតមារយាទល្អក្នុងរយៈពេលជាប់ឃុំ និងការមានសម្បទា ដែលអាចបញ្ចូលខ្លួនទៅក្នុង សង្គមវិញរបស់ទណ្ឌិត ដូចមានចែងក្នុងមាត្រា៥១២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
* ការបំពេញលក្ខខណ្ឌទាក់ទងនឹងថិរវេលានៃទោសដែលទណ្ឌិតបានអនុវត្តរួចរាល់ ដូចមានចែង ក្នុងមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
* ស្ថានភាពនៃភាពចង្អៀតណែននៃពន្ធនាគារដែលទណ្ឌិតកំពុងអនុវត្តទោស
* លក្ខខណ្ឌចាំបាច់ផ្សេងទៀត ដែលអាចជានាដល់ការធ្វើសមាហរណកម្មទតឱ្យចូលទៅរួមរស់ នៅក្នុងសង្គមវិញ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌៖