(ភ្នំពេញ)៖ អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោឃឹម ស៊ុនដា បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ សង្កាត់ និងសមត្ថកិច្ច ជាច្រើននាក់ ចុះទៅទប់ស្កាត់និងសម្របសម្រួលការដង្ហែក្បួនរបស់ក្រុមកម្មករ-កម្មការិនី រោងចក្រ វីន សីុនតិច នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ខណៈដែលពួកគេចង់ទៅតវ៉ា នៅមុខក្រសួងការងារ ដោយទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់ខែជូន ក្រោយពីថៅកែបានបិទរោងចក្រ ហើយលួចទៅបើករោងចក្រថ្មី នៅបុរីសែនមនោរម្យ។
ការចុះទប់ស្កាត់ក្រុមកម្មករទាំងនេះ បានធ្វើឡើងនៅមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ហើយក្រោយការពន្យល់ និងណែនាំរួចមកក្រុមកម្មករបានយល់ព្រមត្រឡប់ទៅវិញផងដែរ៕
Posted by Fresh News Photo on Sunday, March 27, 2016