(បុមបៃ)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India ជើងហោះហើរពីអាកាសយានដ្ឋាន Hyderabad ទៅកាន់ទីក្រុងបុមបៃ បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានបុមបៃ បន្ទាប់ពីមានផ្សេងហុយចេញពីយន្តហោះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានឥណ្ឌាថាម នៅមុននេះបន្ដិច។
ប៉ូលិសប្រចាំតំបន់ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីចុះចត អ្នកដំណើរទាំងអស់ ១២០នាក់ គឺមានសុវត្ថិភាព ចំណែកមូលហេតុនោះ នៅមិនទាន់ដឹងនោះទេ ព្រោះពេលនេះក្រុមអ្នកជំនាញកំពុងតែធ្វើការស៊ើបអង្កេត៕