(បន្ទាយមានជ័យ)៖ ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំអំណោយសប្បុរសជន ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ មកចែកជូនកងកម្លាំងទិសទី១ ចំនួន៧គោលដៅ ដែលឈរជើងប្រចាំការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ។
ការចុះសួរសុខទុក្ខ និងនាំអំណោយមកចែកជូនជាលើកទឹកចិត្តដល់កងកម្លាំងឺឈរជើងជួរមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យោធភូមិភាគទី៥ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរជាច្រើនរូបទៀត
អំណោយសប្បុរសជន ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនាំយកមកចែកជូនកងកម្លាំងទិសទី១ ចំនួន០៧អង្គភាពចំណុះ មានដូចជា៖
ទី១៖ ទីបញ្ជាការទិសទី១ ទទួលបានអំណោយ៖ មីចំនួន០៦កេសធំ, ត្រីខចំនួន១៥កេស ទឹកសុទ្ធ៤០យួរ, ឧបករណ៍សម្រាប់ធ្វើតេស្តរហ័សដើម្បីរកមេរោគកូវីដ១៩ ចំនួន១០០តេស្ត។
ទី២៖ កងពលតូចថ្មើជើងលេខ៥១ ទទួលបានអំណោយ៖ មីចំនួន២០កេសធំ, ត្រីខ២៥កេស, ទឹកសុទ្ធ៣០០យួរ និងឧបករណ៍សម្រាប់ធ្វើតេស្តចំនួន១០០តេស្ត។
ទី៣៖ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលបានអំណោយ៖ មី១៥កេសធំ, ត្រីខ២០កេស ទឹកសុទ្ធចំនួន២០០យួរ, និងឧបករណ៍សម្រាប់ធ្វើតេស្តចំនួន១០០។
ទី៤៖ កងការពារព្រំដែនលេខ៥០៣ ទទួលបានអំណោយ៖ មីចំនួន១០កេសធំ, ត្រីខ១៥កេស, ទឹកសុទ្ធចំនួន២០០យួរ, ឧបករណ៍តេស្តចំនួន៥០ តេស្ត។
ទី៥៖ តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ ទទួលបានអំណោយ៖ មីចំនួន០៥កេសធំ, ត្រីខចំនួន០៨កេស, ទឹកសុទ្ធ ១០០យួរ ។
ទី៦៖ ក្រុមការងារទំនាក់ទំនងបឹងត្រកួន ទទួលបានអំណោយ៖ មីចំនួន០២កេសធំ, ត្រីខ០៣កេស, ទឹកសុទ្ធចំនួន៣០យួរ, ឧបករណ៍សម្រាប់ធ្វើតេស្តចំនួន២០តេស្ត។
និងទី៧៖ ក្រុមការងារទំនាក់ទំនងម៉ាឡៃ ទទួលបានអំណោយ៖ មីចំនួន០២កេសធំ, ត្រីខ០៣កេស, ទឹកសុទ្ធចំនួន៣០យួរ, ឧបករណ៍សម្រាប់ធ្វើតេស្តចំនួន២០ តេស្ត៕