(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងនាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។
ឧត្តមសេនីយ៍ សេង ធារិន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយក្តី ត្រូវប្រកាន់ភ្ជាប់អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» និងវិធាននានារបស់ក្រសួងសុខាភិបាលជានិច្ច។
ប្រជាពលរដ្ឋ និងកម្មករដែលរស់នៅក្រុងប៉ោយប៉ែតទាំងអស់ បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ដែលនៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕