(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១នេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ ក្នុងដូសទី៣ ឬដូសជំរុញជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីរាជការជួរមុខ ដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ទាំងអស់ សូមកុំធ្វេសប្រហែសឱ្យសោះនូវវិធានការពារជំងឺកូវីដ១៩ ដោយត្រូវប្រកាន់ឱ្យបាន នូវការណែនាំរបស់ក្រសួងសុខាសភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា គិតចាប់ពីខែមីនា មកដល់បច្ចុប្បន្ន ខេត្តកំពង់ចាម សម្រេចចាក់វ៉ាក់បង្ការជូនប្រជាពលរដ្ឋ មានអាយុ១៨ឡើង ក្នុងដូសទី១ សរុបបានចំនួន ៥៦៣,៦៧៨នាក់ និងចាក់ក្នុងដូសទី២ អាយុ១៨ឡើង បានចំនួន ៤១៣,៣៣២នាក់។ ចំណែកឯកុមារ និងយុវវ័យមានអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ៥៦.៧៤៥នាក់ផងដែរ៕