(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន០៩នាក់ ជាសះស្បើយចំនួន៥១នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី១៦ ខែសីហា នេះ។

ជាមួយនឹងការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន០៩នាក់បន្ថែមទៀតនេះ រដ្ឋបាលខេត្ត សូមអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ និងអ្នកប៉ះពាល់ប្រយោល សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកដែលប៉ះពាល់ដោយប្រយោលជាអ្នកវិជ្ជមានជំងឺកូវីដ១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមលេខទូរស័ព្ទលេខ៖ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧ ៣៧/ ០១២ ៩៦៨ ៤៣២ និង ០៩៧ ៩៧៩ ៩៨ ៩៨៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖