(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរ ដោយលោកស្រី អាន ផល្លា ប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ, លោក អភិបាលរងខណ្ឌ, មន្រ្តីរាជការ សាលាខណ្ឌ, យុវជនកាកបាទក្រហមខណ្ឌ, យុវជន អ.ម.ត, យុវជន ស.ស.យ.ក ខណ្ឌ និងលោកចៅសង្កាត់ ភូមិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពរស់នៅរបស់ បងប្អូនកម្មករ-កម្មការិនី នៅតាមផ្ទះជួលចំនួន ១០០បន្ទប់ ក្នុងសង្កាត់ទួលសង្កែ។
នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌ និងប្រតិភូ បាននាំយកនូវអំណោយរបស់ អនុសាខាកាកបាទក្រហមកម្ពជាខណ្ឌ ចែកជូនផងដែរ។
លោកស្រី អាន ផល្លា ប្រធាន សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានឧបត្ថម្ភនូវក្រណាត់ប៉ាក់ជូនដល់ចាស់ជរា ចំនួន១០នាក់ និងលោកស្រីប្រធានក្រុមហ៊ុនហេងម៉េងឡុង ជាសប្បុរសជនបានឧបត្ថម្ភនូវ សម្ភារប្រើប្រាស់មួយចំនួនមាន៖ កាធុងជ័រ ១២០ធុងជ័រ ១២០ផ្តិលជ័រ ១២០ម្សៅសាប៊ូ ១២០កញ្ចប់ជូនដល់បងប្អូនកម្មករ-កម្មការិនីទាំង ១០០បន្ទប់ ផងដែរ។
កម្មករ-កម្មការនីទាំងអស់ មានចិត្តរំភើបរីករាយយ៉ាងខ្លាំង បន្ទាប់បានឃើញអាជ្ញារធរដែនដីទាំអស់ បានចុះមកដល់មូលដ្ឋានដោយមិនគិត ពីថ្ងៃឈប់សំរាកបែបនេះ ទង្វើបែបនេះហើយដែរប្រជាពលរដ្ឋ ចង់បាន។
ពួកគាត់ចង់បានថ្នាក់ដឹកនាំល្អ ដែលចេះដឹងទុក្ខធុរះរបស់ប្រជាជន ពេលជួបទុក្ខលំបាក និងមិនគិតពីការហត់នឿយ មិនតែប៉ុណ្ណោះបងប្អូនកម្មករ-កម្មការនីទាំងអស់ បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជួយទុក្ខលំបាក របស់រាស្រ្តគ្រប់ទីកន្លែង៕