(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Detal។

ការបន្តក្រើនរំឮកបែបនេះ របស់លោកស្រី មិថុនា ភូថង បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ នាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ៣៩៩គ្រួសារ ក្នុងនោះមានឃុំចំនួន២ គឺឃុំកណ្តោល និងឃុំអណ្តូងទឹក អភិបាលស្រុកបូទុមសាគរ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ១បាវ និងមីចំនួន ១កេស ដែលមានមុខរបរជានេសាទលក្ខណៈគ្រួសារ។

លោកស្រី មិថុនា ភូថង បានថ្លេងយ៉ាងដូច្នេះ៖ «បងប្អូនទាំងអស់កុំមានការឆ្វេសប្រហែសឱ្យសោះចំពោះជំងឺឆ្លងកូវីដ១៩ ទោះបីបងប្អូនចាក់ថ្នាំងវ៉ាក់សាំងការពាររួចរាល់ហើយក៏ដោយ បងប្អូននៅតែមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងសកលមានហានិភ័យខ្ពស់ ដូច្នេះបងប្អូនចូលរួមទប់ស្កាត់នឹងអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំអបរំ របស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ជាប់ជានិច្ច លាងដៃនិងសាប៊ូ ឬជេល មានអនាម័យ បរិស្ថានបរិវេនជុំវិញខ្លួន ត្រូវនៅគម្លាតពីគ្នាពី១.៥០ម៉ែត្រ មិនត្រូវជួបជុំគ្នាក្នុងផឹកស៊ី នៅឱ្យឆ្ងាយពីទីប្រជុំជនយកល្អនៅក្នុងផ្ទះជានិច្ចបើមិនមានការចាំបាញ់»

ជាមួយគ្នានេះដែរ អភិបាលខេត្តបានបន្ថែមថា ក្រោយពីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ សូមបងប្អូនចូលរួមទប់ស្កាត់ក្នុងការចូលរួមការពារព្រៃឈើព្រៃធម្មជាតិកុំកាប់ទន្ទ្រាន់ដីព្រៃជាដីរបស់រដ្ឋធ្វើជាកម្មសិទិ្ធ ឬលក់ឱ្យឈ្មួញឱ្យសោះ យើងការពារព្រៃធម្មជាតិព្រោះព្រៃឈើវាផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ និងបងប្អូនច្រើនណាស់ដូចជាបង្កើតជាភ្លៀង មានបង្កើនខ្យល់អុកស៊ីសែនបរិសុទ្ធ បង្កើនហ្វូងមច្ឆាជាតិ។ល។ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ការពារទាំងអស់គ្នានេះដើម្បីផលប្រយោជន៍ជាតិ និងបងប្អូនក្នុងការរស់នៅជីវភាពប្រចាំថ្ងៃផងដែរ។

បើតាមលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកុំឱ្យមានរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងជួយដោះស្រាយកង្វះខាតក្នុងជីវភាពគ្រួសារ របស់ប្រជានេសាទ ក្នុងរដូវវស្សាមិនអាចចេញធ្វើនេសាទបានព្រោះមានខ្យល់ព្យុះភ្លៀងខ្លាំង៕