(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងចែកអំណោយជូន កងកម្លាំងប្រដាប់អាវុធនៅទីបញ្ជាការដ្ឋានស្រាលអង្គរក្សសម្តេច (ស្រអែម)។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេចតេជោ, សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ មេបញ្ជាការកងពលធំលេខ៣ កងពលតូចលេខ ៧,៨,៩,១,១១ និងនាយពលទាហានចំនួន៨០០នាក់ផងដែរ។
លោកអភិបាលខេត្តបានផ្តល់ថវិកាជូនសរុប ១០៣លានរៀល គោ២ក្បាល ជ្រូក៣ក្បាល នំអន្សម១០០០នំ ស្របៀរ ១៩០កេស ទឹកក្រូច ១៧០កេស និងផលិតផលដំណាំហូបផ្លែ មួយចំនួនទៀត ជូនដល់បញ្ជាការដ្ឋាន១៤ និងវរៈសេតូចការពារព្រំដែន១៦៕