Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីសាលាខេត្តសៀមរាប នាំគ្នាទៅដើរលេងនៅក្រុងព្រះសីហនុ ចូលញុំអាហារនៅភោជនីយដ្ឋាន លី ហួយ ពុលជាង២០នាក់

28-03-2016 10:52

(ភ្នំពេញ)៖ សមត្ថកិច្ច ខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណីពុលអាហារមួយ កើតមានឡើងទៅលើក្រុមមន្រ្តីសាលាខេត្តសៀមរាប ជាង៥០នាក់ នាំគ្នាទៅដើរលេងនៅក្រុងព្រះសីហនុ ហើយបានចូលញុំអាហារ នៅភោជនីយដ្ឋានមួយកន្លែង ឈ្មោះ លី ហួយ នៅក្នុងក្រុងព្រះសីហនុ ក្រោយពីទទួលអាហារ ប៉ុន្តែបានពុលជាង២០នាក់។

ករណីនេះបានកើតឡើងតាំងពីយប់ថ្ងៃអាទិត្យ រហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចក្រុងព្រះសីហនុ បានរាយការណ៍ថា ករណីពុលនេះបានកើនឡើងដល់២១នាក់ ហើយភាគច្រើនជាស្រ្តី។ ក្រោយកើតហេតុមន្រ្តីជំនាញបានចុះទៅពិនិត្យមើល នឹងបានយកទឹកស៊ុប និងសម្លមួយចំនួនទៅពិនិត្យមើល ដើម្បីស្វែងរកមូលហេតុ៕