(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែកនូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទមួយពន្យល់អ្វីទៅជា «បរធនបាលកិច្ចបុគ្គល?»។
បរធនបាលកិច្ចបុគ្គល គឺជាប្រភេទមួយក្នុងចំណោមប្រភេទ បរធនបាលកិច្ច៣ ប្រភេទផ្សេងទៀតរួមមាន បរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចពាណិជ្ជកម្ម និងបរធនបាលកិច្ចសង្គម។
បរធនបាលកិច្ចបុគ្គល ត្រូវបានបង្កើតឡើងដោយបរធនបាលទាយក ដើម្បីផ្ទេរទ្រព្យសម្បត្តិ ឬមូលនិធិទៅឱ្យបរធនបាលធ្វើការចាត់ចែង គ្រប់គ្រង និងថែរក្សាជំនួស សម្រាប់ជាប្រយោជន៍របស់បរធនបាលទាយកខ្លួនឯងវិញ ឬសម្រាប់បុគ្គលដែលបានកំណត់ជាក់លាក់ (ច្បាប់ស្តីពីបរធនបាលកិច្ច ២០១៩)។
បរធនបាលកិច្ចបុគ្គលនេះ ត្រូវបានកំណត់លក្ខខណ្ឌ សិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវ ដោយមានការព្រមព្រៀង រវាងបរធនបាលទាយកបរធនបាល និងអត្ថគាហកៈ តាមរយៈលិខិតបរធនបាលកិច្ច។
ការបង្កើតបរធនបាលកិច្ចបុគ្គល អាចធ្វើក្នុងលក្ខខណ្ឌដែល (១) បរធនបាលទាយកជារូបវន្តបុគ្គល ដែលធ្វើប្រទានកម្មទ្រព្យសម្បត្តិ ឬមូលនិធិរបស់ខ្លួន ឱ្យទៅបរធនបាល សម្រាប់ជាប្រយោជន៍របស់ខ្លួនផ្ទាល់ ឬរបស់បុគ្គលផ្សេងទៀត ឬ (២) ការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិ ដោយបរធនបាលទាយក ដែលនៅមានជីវិតហើយ ត្រូវធ្វើលិខិតបរធនបាលកិច្ច ដោយមានការបញ្ជាក់ពីសារការី មេធាវី ឃុំ សង្កាត់ ឬករណីបរធនបាលទាយកធ្វើមតកសាសន៍ នៅពេលដែលបរធនបាលទាយកនោះ៕