(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៣នាក់, អ្នកជំងឺចំនួន៨០៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២១នាក់។
គិតថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៨៦,០៤១នាក់, អ្នកជាសះស្បើយសរុបចំនួន ៨១,២០២នាក់, ស្លាប់សរុបចំនួន១,៧០៤នាក់៕