Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តរតនគិរី បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៨នាក់ និងជាសះស្បើយ៤៥នាក់

16-08-2021 07:17

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានអ្នកជំងឺកូវីដ១៩ ចំនួន២៨នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន៤៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានកាសង្ស័យ ឬមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 097 595 77 88/ 092 121383/ 097 775 12 12៕

ខាងក្រោមជាសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តរតនគិរី៖