(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៩នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៣៩នាក់ បានព្យាបាលជាសះស្បើយ។

រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមបញ្ជាក់ថា មកដល់ពេលនេះខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ៥,៣៦៩នាក់។ ក្នុងនោះ ព្យាបាលជាចំនួន ៤៩៣២នាក់, ស្លាប់ ១២៤នាក់ និងកំពុងសម្រាកព្យាបាល ៣០៦នាក៕