(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៣នាក់បន្ថែមទៀត ភាគច្រើនជាប្រជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត ខណៈអ្នកជំងឺ ២៥នាក់ បានព្យាបាលជាសះស្បើយ។
រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកជំងឺដែលបានរកឃើញថ្មីនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យរវៀង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៨៣៧នាក់ បានព្យាបាលជាសះស្បើយចំនួន ៥០០នាក់ ស្លាប់ចំនួន ៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៣៤នាក់ទៀត៕