(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ការចាក់នេះនឹងដំណើរការពេលព្រឹក ចាប់ពីម៉ោង ០៨៖០០នាទី ដល់ម៉ោង ១១៖០០នាទី ពេលរសៀល ចាប់ពីម៉ោង ១៣៖០០នាទី ដល់ម៉ោង ១៦៖០០នាទី។ ដោយឡែកទីតាំងចាក់វិញ នឹងធ្វើឡើងនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ស្ថិតនៅតាមឃុំ/សង្កាត់ ក្នុងក្រុង/ស្រុក ទាំង៧។
រដ្ឋបាលខេត្ត អំពាវនាវដល់អាណាព្យាបាល ដែលមានកូនអាយុចាប់ពី ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ និងបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានរៀបចំ។
រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋក្នុងខេត្ត នឹងនាំកូនៗទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដើម្បីចូលរួមកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
សូមបញ្ជាក់ថា អាណាព្យាបាលដែលនាំកូនទៅចាក់វ៉ាក់សាំង ត្រូវភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, លិខិតឆ្លងដែន, ឆាយា/សង្ឃដីកា, សំបុត្រកំណើត, សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ។
ទីតាំងចាក់វ៉ាក់សាំងសូមពិនិត្យតាមការបញ្ជាក់របស់រដ្ឋបាលខេត្ត ដែលភ្ជាប់មកជាមួយនៅខាងក្រោម៖