(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ២នាក់ បានព្យាបាលជាសះស្បើយ។

រដ្ឋបាលខេត្តក្រចេះ អំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺទើបរកឃើញទាំង ៨នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕