(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយការវាយប្រហារពីមេរោគកូវីដ១៩ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។
យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា បុរសដែលស្លាប់ដោយជំងឺកូវីដ១៩នេះ មានឈ្មោះ ទុំ ហយ ភេទប្រុស អាយុ ៦០ឆ្នាំ រសនៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមការបញ្ជាក់ពីគ្រូពេទ្យជំនាញ បានឱ្យដឹងថា បុរសដែលស្លាប់ដោយជំងឺកូវីដ១៩រូបនេះ មានប្រវត្តិមានជំងឺលើសសម្ពាធឈាមរាំុរ៉ៃ ស្ទះសរសៃឈាមក្នុងខួរក្បាល ស្លាប់ពាក់កណ្តាលខ្លួនផ្នែកខាងក្រោម មិនអាចកម្រើកបាន ហើយរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា បុរសដែលស្លាប់ដោយជំងឺកូវីដ១៩រូបនេះ ត្រូវបានធ្វើតេសត្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នឹងបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ក្នុងមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕