(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។

រដ្ឋាបាលខេត្ត បានឱ្យដឹងថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងចាប់ពីម៉ោង៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣៖៣០ ដល់ម៉ោង ១៧៖00នាទី នៅវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អាណាព្យាបាលនាំកូនៗរបស់ខ្លួនដែលមានអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

អាណាព្យាបាលដែលយកកូនទៅចាក់វ៉ាក់សាំង ត្រូវភ្ជាប់ទៅជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ប្រសិនបើមាន)
* សំបុត្រកំណើតឫសៀវភៅគ្រួសារ ឫសៀវភៅស្នាក់នៅ ឫលិខិតបញ្ជាក់ពីអាជ្ញាធរ៕