(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសតែងតាំង អភិបាលខេត្តបន្ទាយមានជ័យថ្មី ដោយលោក គោ ស៊ុំសារឿត អភិបាលខេត្តចាស់ត្រូវផ្លាស់ចេញ ជំនួសវិញដោយលោក សួន បវរ ដែលជាអតីតអភិបាលរង ខេត្តបន្ទាយមានជ័យ។
ពិធីប្រកាសតែងតាំងនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការចូលរួមពី អភិបាលខេត្តបាត់ដំបង អភិបាលខេត្តប៉ៃលិន អភិបាលខេត្តសៀមរាប អភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ។
សូមជម្រាបថា លោក គោ ស៊ុំសារឿត ចៅហ្វាយខេត្តបន្ទាយមានជ័យចាស់ នឹងត្រូវដំឡើងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម៕