(ភ្នំពេញ)៖ ពលករខ្មែរធ្វើការនៅថៃ ២៣៧នាក់ ត្រូវបានអគ្គកុងស៊ុលខ្មែរនៅខេត្តស្រះកែវ ជួយសម្របសម្រួលឱ្យបានចូលមកប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ និងច្រកប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។

យោងតាមព័ត៌មានពីក្រសួងការបរទេស បានឱ្យដឹងថា ពលករខ្មែរ ២២៣នាក់នេះ អ្នកខ្លះបានជួលរថយន្តឈប់នៅមុខអគ្គកុងស៊ុលខ្មែរក្នុងខេត្តស្រះកែវ ស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីបានចូលដីខ្មែរវិញ។ ក្នុងនោះមានពលករខ្លះ ចាញ់បោកមេខ្យល់ដឹកមកទម្លាក់ចោលនៅស្ថានអគ្គកុងស៊ុលផងដែរ។

អគ្គកុងស៊ុលខ្មែរ ក៏បានជួយអន្តរាគមន៍នាំមកពួកគេមកឆ្លងដែននៅអូរបីជាន់ និងច្រកប៉ោយប៉ែត ហើយប្រគល់ជូនទៅសមត្ថកិច្ចខ្មែរ ដើម្បីពិនិត្យសុខភាព និងរៀបចំបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក៕