(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបិទបញ្ចប់ដំណើរការចាក់វ៉ាក់សាំងដូសទី១ ជូនកុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលរៀបចំឡើងដោយគណៈកម្មការ ចំពោះ កិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក-១៩) ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះ លោក ម៉ូវ ម៉ានិត ក្នុងនាមរដ្ឋបាលខណ្ឌសែនសុខ និងតំណាងឱ្យប្រជាពលរដ្ឋ ជាអាណាព្យាបាលបុត្រធីតា ទាំងអស់ក្នុងខណ្ឌសែនសុខ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា (ក្រុមការងារ គ.វ.ក-១៩) ក្រុមគ្រូពេទ្យ OD សែនសុខ, ក្រុមគ្រូពេទ្យមណ្ឌលសុខភាពទាំង៦, ក្រុមការងាររដ្ឋបាលខណ្ឌ, ប្អូនៗយុវជន ស ស យ ក ស្ម័គ្រចិត្ត និងកងកម្លាំង ដែលបានចំណាយពេលវេលាលៈបង់សេចក្តីសុខ ក្នុងគ្រួសារ សេចក្តីសុខផ្ទាល់ខ្លួន ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌ ដោយមិនខ្លាចការនឿយហត់៕