(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស២នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈ១៧នាក់របួសធ្ងន់ និង៨នាក់របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនៅថ្ងៃម្សិលមិញនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១៦គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ១គ្រឿង, ថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ស្រវឹង៤លើក, មិនប្រកាន់ស្តាំ៤លើក (ស្លាប់២នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២៣នាក់ (យប់១០នាក់) ។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៤,៤២៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២,១២៧គ្រឿង ពិន័យសរុប២,៣០០គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព០នាក់ ៕