Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ក្នុងកម្មវិធី សម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២១ នៅខេត្តកណ្តាល

28-03-2016 07:58

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖០០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ នៅក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ឡើងវិញនូវផ្លូវជាតិលេខ២១ នៅខេត្តកណ្តាល។

សូមជំរាបថា គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ២១ នេះ ជា​កម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ក្រោមចំណាយថវិកា ៦១,៦លានដុល្លារ សហរដ្ឋអាមេរិក ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារសហរដ្ឋអាមេរិក និងថវិកាបដិភាគ ៩,០៩លាន ដុល្លារសហរដ្ឋអាមេរិក។

គម្រោងសាងសង់ផ្លូវនេះ មានប្រវែង៥៥គីឡូម៉ែត្រ និងស្ពានចំនួន៤២ស្ពាន ដែលត្រូវចំណាយរយៈពេលសាងសង់ ៣៦ខែ ក្រោមការត្រួតពិនិត្យ បច្ចេកទេសពីក្រុមហ៊ុន Dasan និងសាងសង់ដោយក្រុមហ៊ុន Hanshin របស់កូរ៉េ៕