(ភ្នំពេញ)៖ តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមានការភ្ញាក់ផ្អើលចំពេាះអ្នកគាំទ្ររបស់គាត់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្មានថ្ងៃមុននេះ ដោយបានយកទូរសព្ទ័សេរីថ្មីដែលមានតម្លៃថ្លៃមកងូតទឹក ដោយមិនព្រួយបារម្ភថា ទូរស័ព្ទនេះខូច ឬជ្រាបទឹកឡើយ។ ទូរស័ព្ទដែល សុគន្ធកញ្ញា យកប្រើពេលនេះត្រូវបានគេស្គាល់ថាជាទូរស័ព្ទ Galaxy S7 edge ដែលទើបចេញលក់ នៅលើទីផ្សារថ្មីៗនេះ។
សុគន្ធកញ្ញា បានឲ្យដឹងថា៖ «បើមានទូរស័ព្ទ Galaxy S7 edge ដូចជាខ្ញុំនេាះ ពិតជាមិនបាច់បារម្ភទូរស័ព្ទជ្រាបទឹក ពេលដើរលេងបុណ្យចូលឆ្នាំនោះឡើយ។»
មានអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនក៏បានយកទូរស័ព្ទមកងូតទឹកដូចកំពូលតារាចម្រៀង នេះផងដែរ ដើម្បីធ្វើឲ្យ ប្រាកដថាទូរស័ព្ទរបស់ពួកគាត់ពិតជារឹងមាំ មិនជ្រាបទឹកដូចជាទូរស័ព្ទរបស់ សុគន្ធកញ្ញា ផងដែរ។
អ្នកខ្លះមកតែម្នាក់ឯង ហើយអ្នកខ្លះទៀតមកជាគូរដើម្បីធ្វើតេសទូរស័ព្ទរបស់ពួកគាត់ព្រមទាំងបានថតរូប ជាអនុស្សាវរីយ៍ទៀតផង។ អ្នកខ្លះកាន់ទូរស័ព្ទសាមសុង Galaxy S7 edge ហើយអ្នកខ្លះទៀតកាន់ទូរស័ព្ទ Galaxy S7 ដែលទើបនឹងទិញពីកម្មវិធីសម្ពេាធកាលពីចុងសប្តាហ៍មុនង។
Galaxy S7 edge និង Galaxy S7 បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68 ដែលការពារការជ្រាបទឹកនិងធូលី សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ ហើយកាមេរ៉ាមាន dual pixel ដែលអាចថតរូបមានច្បាស់និង មានគុណភាពបំផុត។ លើសពីនេះទៀត សម្រាប់នៅ ប្រទេសកម្ពុជា ទូរស័ព្ទទាំងពីរនេះមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលលោកអ្នកប្រើស៊ីមតែមួយ។
ការធ្វើតេស្តដោយយកទូរស័ព្ទមកងូតទឹកនេះ បានក្លាយជារឿងដ៏គួរចាប់អារម្មណ៍មួយនៅក្នុងទីក្រុងភ្នំពេញ ដោយប្រជាជនច្រើនបានចូលសាកល្បង តាមទីកន្លែងជាច្រើនដូចជានៅផ្សារធំថ្មី ផ្លូវកម្ពុជាក្រោម កោះពេជ្រ ជាដើម។ អ្នកលេងហ្វេសបុកជាច្រើននាក់ក៏បានកំពុង បង្ហោះរូបរបស់ពួកគាត់ងូតទឹកកាន់ទូរស័ព្ទ ហើយរូបខ្លះក៏ទទួលបានចំនួនអ្នកគាំទ្រច្រើនហួសការស្មាន៕