(ព្រៃវែង)៖ នៅសប្តាហ៍ក្នុងខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងារដឹកនាំដោយ លោក នេត សាវឿន ប្រធានក្រុមការងារ ចុះពង្រឹងតាមបណ្តាឃុំ ក្នុងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានបន្តសកម្មភាពរបស់ខ្លួន ទៅជួបប្រជាពលរដ្ឋ និងស្តាប់នូវការ លើកឡើងពីបញ្ហា នានាដែលកើតមានឡើងនៅតាមមូលដ្ឋាន។
នៅស្រុកស្វាយអន្ទរ ក្រុមការងារ បានប្រកាសតួនាទីភារកិច្ច របស់ក្រុមអ្នកច្បាប់ និងជំរុញក្រុមចុះធ្វើ បច្ចុប្បន្នភាព តាមខ្នងផ្ទះដោយចែកជូនមូលនិធិមនុស្សធម៌ ស ខេង១១៨០០ ០០០រៀលដល់គ្រួសារសម្រាលបុត្រ៤៥នាក់ និងឆ្លងទន្លេ១៤នាក់។
ក្នុងនោះដែរ សម្រង់ប្រជាពលរដ្ឋ មិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី៧៥៦៩នាក់ ប៉ុន្តែអ្នកត្រូវផ្តល់ជូនមានវត្តមាន ជាក់ស្តែង៣១៣២នាក់។ ក្រៅពីនេះក្រុមការងារ បានបើកវេទិកាសាធារណៈចំនួន៣លើក មានប្រជាពលរដ្ឋចូលរួម២១២នាក់ ដោយបានពន្យល់ ដោះស្រាយជូន៦សំណូមពរ។
នៅស្រុកកញ្ជ្រៀច បានជំរុញក្រុម ចុះធ្វើបច្ចុប្បន្នភាព តាមខ្នងផ្ទះក្នុងឃុំព្រាល បានសម្រេចលទ្ធផល១០០% ក្នុងនោះដែរ បានចែកជូនមូលនិធិមនុស្សធម៌ ស ខេង ១២ ៤០០០រៀល ដល់គ្រួសារសម្រាលបុត្រ ៥២នាក់ និងឆ្លងទន្លេ១០នាក់។ ក្រុមការងារបានសម្រង់ ប្រជាពលរដ្ឋមិនទាន់ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ៣៤១៩នាក់ ប៉ុន្តែអ្នកត្រូវផ្តល់ជូនមានវត្តមាន ជាក់ស្តែង១០១៦នាក់។
ក្រៅពីនេះក្រុមការងារ បានប្រារព្ធ ពិធីបុណ្យរំលឹកខួប៥ឆ្នាំ នៃឆ្នាំបង្កើតវត្តសុវណ្ណរង្សីបារមីកញ្ជ្រៀចធំ ស្ថិតក្នុងឃុំកញ្ជ្រៀច ព្រមទាំងនាំយកបច្ច័យ ចូលបុណ្យសរុប 8,200,000រៀល និង500$៕