(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៤-២០១៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៥-២០១៦ រយៈពេលបីថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ពិធីនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ មន្រ្តីអប់រំ យុវជន និងកីឡា គ្រប់លំដាប់ថ្នាក់ ប្រតិភូមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានសមាជិកសរុប ១,៥០០នាក់។
គោលបំណងនៃការរៀបចំសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារនេះ គឺដើម្បីផ្តល់លទ្ធភាពដល់មន្រ្តី យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍បានជួបពិភាក្សាគ្នា ដើម្បីវាយតម្លៃវឌ្ឍនភាពការងារ កំណែទម្រង់ និងបញ្ហាប្រឈម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះ៕
ព័ត៌មានលំអិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖