(កំពង់ធំ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន បង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ពលករដែលទើបត្រឡប់មកពីបរទេស ក្រោយបញ្ចប់ចត្តាឡីស័ក ហើយអវិជ្ជមានជំងឺកូវីដ ត្រូវទៅចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងអស់គ្នា ដើម្បីចូលរួមបង្ការ និងការពារជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល។
ការផ្ដល់បទសម្ភាសន៍របស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងក្រោយបញ្ចប់ពិធីប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយអាយុ១០២ឆ្នាំ ចំនួន២នាក់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ៕
សូមស្ដាប់បទសម្ភាសន៍ទាំងស្រុងនៅខាងក្រោមនេះ៖