(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ប្រភេទ AstraZeneca (អាស្ត្រាហ្សេនីកា) ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
អង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវបន្តថា៖ «សូមជម្រាបជូនដំណឹង ដល់ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ កម្មករ ក្របខណ្ឌរដ្ឋ និងជាប់កិច្ចសន្យា សរុបចំនួន ៣២៣រូប ដែលស្ថិតនៅតាមផ្នែកនីមួយៗ ក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ត្រូវមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ កុំបីអាក់ខាន»។
សូមបញ្ជាក់ថា៖ ការទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ធ្វើទ្បើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅមណ្ឌលចាក់វ៉ាក់សាំងមន្ទីរពេទ្យបង្អែកខេត្តតាកែវ សម្រាប់ពេលព្រឹកម៉ោង៧៖៣០ ដល់១១៖៣០នាទី ពេលរសៀម៉ោង ១៤៖០០ ដល់១៦៖០០នាទី។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏បានក្រ់នរំឮកដល់ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ កម្មករ ទាំងអស់រូតរះ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ តាមកាលកំណត់។
សូមបញ្ជាក់ថា មិនអនុញ្ញាតឱ្យមន្ត្រីទាំងអស់នាំសាច់ញាតិ (ឪពុក ម្ដាយ ប្ដី ប្រពន្ធ បង ប្អូន ឬកូន) មកចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣នេះឡើយ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ៖