Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ ម៉ឹង សំផន បើកសិក្ខាសាលាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៤ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម

27-03-2016 15:41

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាវេជ្ជសាស្ត្រ-សល្យសាស្ត្រ លើកទីបួន នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សិក្ខាសាលាដ៏មានសារសំខាន់នេះ រៀបចំឡើងនៅថ្ងៃសៅរិ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជាច្រើនទាំងកងទ័ព ទាំងស៊ីវិល និងវាគ្មិនជាវេជ្ជបណ្ឌិត អញ្ជើញមកពីប្រទេសសិង្ហបុរីផងដែរ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍បានថ្លែងថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងវិស័យវេជ្ជសាស្ត្រកងទ័ព វេជ្ជសាស្រ្តស៊ីវិល និងវេជ្ជសាស្រ្តជាតិជាមួយអន្តរជាតិ៕