(អាមេរិក)៖ បេក្ខភាពប្រធានាធិតីសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ ដែលកំពុងនាំមុខគេ លោក Donald Trump បានប្រាប់កាសែតញូវយ៉កថាមថា លោកបានពិចារណររួចរាល់ហើយថា នៅពេលលោកឈ្នះឆ្នោតក្លាយជាប្រធានាធិបតី លោកនឹងកំណត់ច្បាប់ថ្មី គឺឈប់ទិញប្រេងពីអារ៉ាប៊ីសាអ៊ូឌីត (អារ៉ាប់) នេះបើយោងតាមការចេញផ្សាយរបស់កាសែតញូវយ៉កថាម នៅថ្ងៃទី២៧ ខែមីនានេះ។
បេក្ខភាពប្រធានាធិបតីដែលសម្បូរដោយវោហាសព្ទរូបនេះ បានបញ្ជាក់ថា អាមេរិកកាំងអាចនឹងក្លាយជាប្រទេសទី១ ដែលឈប់ទិញប្រេងពីអារ៉ាប់ ហើយអាចនឹងជំរុញឲ្យបណ្ដាប្រទេសផ្សេងដែលជាសម្ព័ន្ធមិត្តឈប់ទិញដូចគ្នា ដរាបណាប្រទេសអារ៉ាប៊ីសាអ៊ូឌីត បញ្ចេញទ័ពប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIS ទើបលោកយកព្រមទិញប្រេងឡើងវិញ។
«ពិភពលោកគេកំពុងតែប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIS ចុះហេតុអ្វីបានជាអារ៉ាប៊ីសាអ៊ូឌីត មិនព្រមចេញទ័ពវាយប្រហារ ប្រយុទ្ធប្រឆាំងនឹងក្រុមនេះ ឬមួយមានរឿងអ្វីនៅពីក្រោមខ្នង»។ នេះជាសំដីរបស់លោក Trump ថ្លែងប្រាប់នៅកិច្ចសម្ភាសន៍៕