(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែសីហានេះ។
រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១១នាក់ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ និងស្រុកកែវសីមា ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី និងមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលនៅវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖