(កំពង់ចាម)៖ លទ្ធផលថ្ងៃទី៥ នៃការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្តកំពង់ចាម ដែលមានពីរគូនោះ រួមមានគូទី១- រវាងក្រុម ស្នងការនគរបាលខេត្ដ ជាមួយនឹងសកលវិទ្យាល័យវេស្ទើន ជាលទ្ធផល ៣-០ (២៥-២៣) (២៥-១០) (២៥-២០) និងគូទី២-រវាងក្រុម ខ្មែរសាមគ្គីខេត្តកំពង់ចាម ជាមួយនឹងសីហាសាមគ្គីកីឡា ជាលទ្ធផល ៣-១ (២៥-២១) (២៥-២៣) (១៩-២៥) (២៥-១៦) ។

សូមជម្រាបថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ ក្នុងទឹកដីខេត្ដកំពង់ចាម នឹងប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះហើយ ដែលការប្រកួតចាប់ពីម៉ោង ២រសៀលតនេះទៅ ។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖ http://www.leocupvolleyball.com/