(សៀមរាប)៖ សង្កាត់ចំនួន៤ក្នុងក្រុងសៀមរាប រួមមាន៖សង្កាត់ស្លក្រាម ស្វាយដង្គុំ គោកចក និងសង្កាត់សាលាកំរើក ត្រូវបានរដ្ឋបាលខេត្តសម្រេចបិទបញ្ចប់ការកំណត់ជា «តំបន់លឿង» ហើយ បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រសង្កាត់ទាំង៤នេះ បានស្រាកស្រានវិញ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកក្កដា បានសម្រេចកំណត់សង្កាត់ទាំង៤ខាងលើ ជា «តំបន់លឿង» ក្រោយពីមានការឆ្លងរីករាលដាលខ្លាំងនៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៤ខាងលើ៕