(សៀមរាប)៖ បើទោះបីវិធានការបិទខ្ទប់ខេត្តនឹងត្រូវបិទបញ្ចប់នៅយប់ថ្ងៃទី១២ ខែសីហា នេះយ៉ាងណាក្តី តែរដ្ឋបាលខេត្តសៀមរាប នៅតែបន្តអនុវត្តវិធានការមួយចំនួនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
សេចក្តីសម្រេ ចដែលដាក់ចេញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្នចំពោះសកម្មភាពមុខរបរ អាជីវកម្ម ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស និងបំរាមគោរចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តរយៈពេល១៤ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១៕