(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចបន្តបិទខ្ទប់ជាបណ្តោះអាសន្នផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រយៈពេល២សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៣-១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ការបិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ តទៅ ក្នុងគោលបំណងធានាប្រសិទ្ធភាពដល់ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងទីតាំងភូមិសាស្ត្រដែលត្រូវបានបិទ និងទប់ស្កាត់មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការជូនដំណឹងសាជាថ្មី។
សូមបញ្ជាក់ថា ផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរខេត្តចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ២លើកមកហើយ៖ លើកទី១ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លើកទី២ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖