Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តសៀមរាប បើកផ្សារលើធំថ្មី និងផ្សារកំពង់ក្តី ឱ្យដំណើរការឡើងវិញ បន្ទាប់ពីបិទអស់មួយរយៈ

12-08-2021 18:48

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបើកឱ្យដំណើរការឡើងវិញ នូវផ្សារចំនួនពីរ រួមមានផ្សារលើធំថ្មី និងផ្សារកំពង់ក្តី បន្ទាប់ពីបិទអស់មួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ផ្សារលើធំថ្មី ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប និងផ្សារកំពង់ក្តី ស្ថិតនៅស្ថិតនៅឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរបិទកាលពីពេលកន្លងទៅ ព្រោះតែរកឃើញមានអ្នកកើតកូវីដ១៩ ជាប់ពាក់ព័ន្ធនឹងផ្សារទាំងពីរខាងលើ៕