ចូរប្រាប់មនុស្សជាទីស្រលាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែសីហា ៖ បង្ក្រាប៦ករណី ឃាត់ខ្លួន១១នាក់
12-08-2021 17:52
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦ករណី ក្នុងនោះករណីប្រើប្រាស់៤ករណី និងជួញដូរ២ករណី ដោយឃាត់ខ្លួនជនសង្ស័យ១១នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៣,៧១៧ករណី ឃាត់មនុស្ស៨,៣៨១នាក់ (ស្រី៤៩០នាក់)៕