(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើជម្រើសគំនូសប្លង់ នៃការសាងសង់អគារថ្មីមន្ទីរពេទ្យបង្អែកស្រុកកោះធំ ស្ថិតក្នុងខេត្តកណ្តាល។

កិច្ចប្រជុំនេះ ក៏មានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួង លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកកោះធំនេះ កសាងឡើងសំដៅផ្តល់សេវាថែទាំសុខភាព និងព្យាបាលអ្នកជំងឺឱ្យកាន់តែមាន ប្រសិទ្ធភាព ខ្ពស់ សមរម្យ គុណភាពល្អ និងឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុក និងតំបន់ ដែលនៅជិត ស្រុកកោះធំ ឱ្យទទួលបានទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្លាំងឡើង ក្នុងការទទួលសេវាសុខភាពពីរាជរដ្ឋាភិបាលកម្ពុជា៕