Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ ប្រកាសផ្អាកដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបហេរីថេកវ៉ក ខេត្តសៀមរាប ១៤ថ្ងៃបន្ថែមទៀត

12-08-2021 17:29

(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការ ជាបណ្តោះអាសន្ន មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេកវ៉ក (The Heritage Walk) ខេត្តសៀមរាប ចំនួន១៤ថ្ងៃបន្ថែមទៀត។

យោងតាម Facebook នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងបានបញ្ជាក់ថា ការផ្អាកដំណើរការជាបណ្តោះអាសន្ន មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេកវ៉ក នេះ គិតចាប់ពីថ្ងៃ១៣ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕