(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់នាយទាហាន ពលទាហាននៃយោធភូមិភាគទី៤ នៅទីបញ្ជាការយោធភូមិភាគទី៤ ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀបរាប កាលពីម្សិលមិញនេះ។
លោក ថោង ខុន បានលើកឡើងងថា ការចូលរួមឧបត្ថម្ភ គាំទ្រសម្ភារៈទៅដល់សមរភូមិមុខពីសំណាក់ស្ថាប័នស៊ីវិលនេះ គឺជាការជួយជំរុញផ្តល់ការលើទឹកចិត្តយ៉ាងសំខាន់ណាស់ ដល់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារនូវបូរណភាពទឹកដីមាតុភូមិកម្ពុជាដែលជាសក្ខីភាពមួយបង្ហាញអំពីការរួមរួមសាមគ្គីគ្នានាំមកនូវជោគជ័យ ។
ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេរៈភូមិន្ទ និងជាមេបញ្ជាការយោធភូមិភាគទី៤ បានលើកឡើងថា កន្លងមកនាយទាហាន នាយទាហារង និងពលទាហានទីបញ្ជាការយោធភូមិភាគទី៤ បានខិតខំប្រឹងប្រែងពុះពារគ្រប់ការលំបាកនៅក្នុងការចូលរួមការពារនូវបូរណភាពដែនដី និងចូលរួមចំណែកជួយការពារនូវសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ធំៗដូចជាព្រឹត្តិការណ៍អង្គសង្រ្គាន្តជាដើម។
លោកថា ជាមួយគ្នានេះ ទាហានទីបញ្ជាការយោធភូមិភាគទី៤ ក៏ទទួលបានគាំទ្រនិងឧបត្ថម្ភទាំងស្មារតីសម្ភារៈពីស្ថាប័នសម្ព័ន្ធមេត្រីភាពកាន់តែធ្វើអោយអង្គភាពទទួលបានជោគជ័យរ៉ាល់ភារកិច្ចដែលក្រសួងការពារជាតិបានប្រគល់អោយ។ពិសេសអ្វីដែលមោទនភាពបំផុតនោះយោធភូមិភាគទី៤អនុវត្តទទួលបានជោគជ័យនៃភារៈកិច្ចធំ ដូចការកសាងពង្រឹងព្រៀបរឹងមាំនៅតាមព្រុំដែន ការកសាងអង្គភាពលើគ្រប់វិស័យនិងកិច្ចការជាមួយស្ថាប័នមានការពាក់ព័ន្ធ។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាននាំយកទៅប្រគល់ជូនបញ្ជាការយោធភូមិភាគទី៤ នៅពេលនោះមានដូចជា ស្រាបៀរកម្ពុជា១០០កេស ទឹកបរិសុទ្ធវីតាល់២០០កសេស មីយើង៩២កេស ទឹកត្រី៨០យួ ទឹកស៊ីវអ៊ីវ៨០យួ ត្រីខ៥កេសធំ ប៊ីចេង២៥គីឡូ អំបិល១២០គីឡូ ទឹកក្រូច៣កេស និងថវិកាជាង២៦លានរៀល ជាដើម៕