(កោះកុង)៖ រដ្ឋបាលស្រុកបុទុមសាគរ ខេត្តកោះកុង បានចេញសេចក្តី ជូនដំណឹងពីការចុះអនុវត្តកំណត់ព្រំវាស់វែងដីធ្លី ដើម្បីចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិអណ្ដូងទឹក និងភូមិជីមាលឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គណៈកម្មការរដ្ឋបាល និងផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ សម្រាប់ធ្វើការវាស់វែង ដើម្បីចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដែលមានទីតាំងចាប់ផ្ដើមអនុវត្តដូចខាងក្រោម៖
* ភូមិអណ្ដូងទឹក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលោក ស៊ឹម លឹម
* ភូមិជីមាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ចាប់ផ្ដើមត្រង់ចំណុចផ្ទះលោក ហង្ស ឈឿន។
រដ្ឋបាលស្រុកបុទុមសាគរ ជម្រាបជូនសាធារណៈជន នឹងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ក្នុងតំបន់ភូមិសាស្រ្តខាងលើនេះ មេត្តាចូលរួមសហការវាស់វែង និងត្រៀមឯកសារដែលពាក់ព័ន្ធរួមមាន៖
* ឯកសារដីធ្លី
* អត្តសញ្ញាណប័ណ្ណ (ថតចំលងតាមច្បាប់ដើម) សំបុត្រកំណើត (ថតចម្លងតាមច្បាប់ដើម)
* សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រអាពាហ៍ពិពាហ៍ថត (ចម្លងតាមច្បាប់ដើម)
រដ្ឋបាលស្រុកបុទុមសាគរ សង្ឃឹមថាសាធារណៈជន និងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ និងឆ្លៀតឱកាសចូលរួមបំពេញកាតព្វកិច្ចក្នុងការចុះបញ្ជីដីដែលមានលក្ខណៈជាប្រព័ន្ធយ៉ាងផុលផុស៕