Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ

12-08-2021 13:15

(តាកែវ)៖ ជំនួសមុខឱ្យមាតា បិតា-អាណាព្យាបាលរបស់កុមារ-យុវវ័យទាំងអស់ ក្នុងខេត្តតាកែវ និងតាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។

លោក អ៊ូច ភា បានលើកឡើងថា ការដាក់ចេញយុទ្ធនាការនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីការកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាត ត្បាតសកលកូវីដ១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្តុង្គឧត្តមបំផុត៕

ខាងក្រោមនេះជាសារលិខិតរបស់លោក អ៊ូច ភា៖