(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,៣១២,២១៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៧៨,៣៤៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៧៤៩,៤៤៦នាក់ (ស្លាប់ ១១២,១៩៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦៨៨,០៤០នាក់ (ស្លាប់ ២៩,៣៧៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៣២០,៥៤៧នាក់ (ស្លាប់ ១១,៣៧៣នាក់)
* ថៃ ឆ្លងចំនួន ៨១៦,៩៨៩នាក់ (ស្លាប់ ៦,៧៩៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៤១,៣០០នាក់ (ស្លាប់ ១២,៤៥២នាក់)
* វៀតណាម ឆ្លងចំនួន ២៣៦,៩០១នាក់ (ស្លាប់ ៤,៤៨៧នាក់)
* កម្ពុជា ឆ្លងចំនួន ៨៣,៣៨៤នាក់ (ស្លាប់ ១,៦១៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,៩៥៣នាក់ (ស្លាប់ ៤៣នាក់)
* ទ្បាវ ឆ្លងចំនួន ៩,១៦១នាក់ (ស្លាប់ ៨នាក់)
* ព្រុយណេ ឆ្លងចំនួន ៤៩៤នាក់ (ស្លាប់ ៣នាក់)៕