(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គពិសេសទី១០ «ប្រពន្ធរបស់ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ អះអាងប្រាប់អាមុំថា ខ្សែអាត់សំឡេងនោះ គឺជាការសារសងរបស់អាមុំឯងជាមួយលោក កឹម សុខា»! (សំឡេងឆ្លើយឆ្លងគ្នាថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦)។
Facebook បានបន្តសរសេររៀបរាប់ថា៖ «កាលពីវគ្គមុនៗ ខ្ញុំបានទម្លាយអាថ៌កំបាំងដែលជាការបញ្ជាក់របស់លោក ទួន សុជាតិ ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ និយាយជាមួយអាមុំក្តី ជាមួយបុរសម្នាក់ដែលមិនបានប្រាប់ឈ្មោះក្តី ជាពិសេសលោក ទួន សុជាតិ និយាយតាមទូរស័ព្ទជាមួយលោក កឹម សុខា នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ និង១ថ្ងៃក្រោយមកទៀត បន្ទាប់ពីរឿងអាស្រូវស្នេហារបស់លោក កឹម សុខា បានបែកធ្លាយ គឺលោក ទួន សុជាតិ អះអាងថា សំឡេងដែលនិយាយគ្នានោះ គឺជាសំឡេងរវាងអាមុំ ជាមួយលោក កឹម សុខា យ៉ាងច្បាស់ក្រឡែត។»។
សូមស្តាប់ការឆ្លងឆ្លើយរវាងប្រពន្ធរបស់ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ និង ស្រីមុំ៖
រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី១០រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី១០ប្រពន្ធរបស់ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ អះអាងប្រាប់អាមុំថា ខ្សែអាត់សំឡេងនោះ គឺជាការសាសងរបស់អាមុំឯងជាមួយលោក កឹម សុខា!(សំឡេងឆ្លើយឆ្លងគ្នា ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦)កាលពីវគ្គមុនៗ ខ្ញុំបានទម្លាយអាថ៌កំបាំងដែលជាការបញ្ជាក់របស់លោក ទួន សុជាតិ ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ និយាយជាមួយអាមុំក្តី ជាមួយបុរសម្នាក់ដែលមិនបានប្រាប់ឈ្មោះក្តី ជាពិសេសលោក ទួន សុជាតិ និយាយតាមទូរស័ព្ទជាមួយលោក កឹម សុខា នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ និង១ថ្ងៃក្រោយមកទៀត បន្ទាប់ពីរឿងអាស្រូវស្នេហារបស់លោក កឹម សុខា បានបែកធ្លាយ គឺលោក ទួន សុជាតិ អះអាងថា សំឡេងដែលនិយាយគ្នានោះ គឺជាសំឡេងរវាងអាមុំ ជាមួយលោក កឹម សុខា យ៉ាងច្បាស់ក្រឡែត។ដោយឡែកនៅក្នុងថ្ងៃនេះ ខ្ញុំសូមបង្ហាញជូនបងប្អូនទាំងក្នុង និងក្រៅប្រទេស ដែលជាភស្តុតាងថ្មីបន្ថែមមួយទៀត ដើម្បីបញ្ជាក់ថា សំឡេងខ្សែអាត់ក្នុងរឿងអាស្រូវស្នេហានោះ គឺជាសំឡេងពិតរបស់លោក កឹម សុខា និយាយជាមួយស្រីស្នេហ៍ (អាមុំ ) ដែលការបញ្ជាក់អះអាងនេះ ជាសម្តីនៃជាការទាក់ទងគ្នារវាងប្រពន្ធរបស់ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ ទាក់ទងតាមទូរស័ព្ទជាមួយអាមុំ ដោយប្រពន្ធរបស់លោក ទួន សុជាតិ បានបញ្ជាក់ប្រាប់អាមុំថា រឿងស្នេហារបស់អាមុំ គឺកំពុងល្បីដល់ហើយ គេបានទាំងខ្សែអាត់សំឡេងអាមុំឯងសាសងគ្នាជាមួយគាត់ (សំដៅលើលោក កឹម សុខា ទៀតផង......) ។ ថៅកែស្រី នៃហាងកាត់សក់ខ្មែរអង្គរ បានបន្ថែមថា គេបង្ហោះពេញហ្នឹងអស់ហើយ នរណាក៏គេដឹងដែរ សំឡេងហ្នែង គេបង្ហោះវីដេអូទៀត។យោងលើសាក្សីជាបន្តបន្ទាប់ដែលបានដឹង និងស្គាល់សំឡេងអាមុំច្បាស់ ពីព្រោះតែអាមុំ ជាអ្នកធ្វើការនៅក្នុងកន្លែងហាងកាត់សក់របស់ពួកគេ ហើយអ្នកទាំងនោះ ក៏បានដឹងពីការទំនាក់ទំនងគ្នាផងដែររវាងលោក កឹម សុខា ជាមួយអាមុំ គេក៏បានស្គាល់ និងចាំច្បាស់ថាជាសំឡេងពិតរបស់លោក កឹម សុខា ផងដែរ ។ ទាំងអស់នេះ បើទោះជាលោក កឹម សុខា ប្រកែក ឬក៏បញ្ចេះទៅអាមុំ ឲ្យប្រកែកថា មិនមែនជាសំឡេងខ្លួន ក៏ឥតប្រយោជន៍ដែរ ពីព្រោះការពិតនៅតែជាការពិត។ខ្ញុំសូមបង្ហោះជូននូវសម្រង់សម្តី នៃការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រពន្ធរបស់ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ និយាយជាមួយអាមុំ ដូចតទៅ៖ថ្ងៃទី២៩ ខេកុម្ភៈ ឆ្នាំ២០១៦ ស្ដ្រីម្នាក់ ( ប្រពន្ធរបស់លោក ទួនសុជាតិ)៖ អាឡូមុំ! និយាយពីរឿងហ្អែង ល្បីដល់ហើយ គេបានតាំងពីខ្សែអាត់សំឡេងហ្អែងសាសងគ្នាជាមួយគាត់ រឿងមានកូន មិនមានកូនទៀត ហើយនិយាយពីបង្ហោះ គេបង្ហោះពេញហ្នឹងអស់ហើយ នរណាគេក៏ដឹងដែរ។ស្រីមុំ៖ ចា៎បង! ខ្ញុំក៏អ៊ីចឹងដែរ ខ្ញុំក៏ចង់បកទៅវិញដែរ ហើយអ្នកផ្ទះខ្ញុំកំពុងរករឿងទូរស័ព្ទទៅបងឌី ឱ្យបងឌីបកទៅវិញថា ខ្ញុំអត់បាននិយាយទេ ហើយខ្ញុំក៏ចង់បកទៅវិញដែលថា រឿងមានកូនមានអី ខ្ញុំក៏ចង់បកទៅវិញដែរ ថានរណាគេអ្នកបក។ស្ដ្រីម្នាក់(ប្រពន្ធរបស់លោក ទួនសុជាតិ)៖ ហ្អែងស្ដាប់ទៅ សំឡេងហ្អែងគេបង្ហោះវីដេអូទៀត។សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នារវាងប្រពន្ធម្ចាស់ហាងកាត់សក់ខ្មែរអង្គរ លោក ទួន សុជាតិ និយាយជាមួយអាមុំ ដូចខាងក្រោមនេះ៖
Posted by រឿងពិត CNRP on Saturday, March 26, 2016