(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនក្រុមចោរចំនួន៥នាក់ ដែលបានធ្វើសកម្មភាពលួចសម្ភារ និងខ្សែភ្លើងក្នុងរថយន្តដែលពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ហើយចតទុកនៅទីតាំងការិយាល័យចរាចរណ៍ នៅចំណុចក្រុមទី២០ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
ការបង្ក្រាបបទល្មើសចោរកម្មនេះ បានធ្វើឡើងនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ មិលមិញ វេលាម៉ោងប្រហែល២១៖០០នាទី ពីឈ្មោះ សោ សុវណ្ណរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនគរបាលចរាចរណ៍ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សម្ភារ៖ និងវត្ថុតាងដកហូត៖
ទី១៖ ខ្សែភ្លើងតភ្ជាប់ក្នុងរថយន្តមួយចំនួន, សោរម៉ាលេត១, ដង្កាប់ចំនួន១, សោរអក្សរT១, សោរចិញ្ជៀនចំនួន ២។
ទី២៖ ម៉ូតូចំនួន២គ្រឿង ម៉ាក Air.Blade ពណ៌ ក្រហម១គ្រឿង និងពណ៌ខៀវ១គ្រឿង(ម៉ូតូចាស់ៗ)។
ជនសង្ស័យចំនួន៥នាក់រួមមាន៖
ទី១៖ ឈ្មោះ គឺ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី២៖ ឈ្មោះ នាង រ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី៣៖ ឈ្មោះ នាង រ៉ាដំ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស។
ទី៤៖ ឈ្មោះ អូន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់។
និងទី៥៖ ឈ្មោះ ធី ជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង៥នាក់ ស្នាក់នៅម្តុំរ៉ារថភ្លើង ក្រុមទី៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕